ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០៣ ខែសីហា ឆ្នាំ ២០២៦

ខេត្តសៀមរាប៖ នាថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦, លោក ញ៉ុក ធាង អនុប្រធានការិយាល័យរដ្ឋបាល ហិរញ្ញវត្ថុ និងបុគ្គលិក នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមសិក្ខាសាលាស្ដីពី “ការរៀបចំផែនការសកម្មភាពរបស់ក្រុមការងារសកម្មភាពជនពិការ ប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល” ក្រោមអធិបតីភាពរបស់ លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការរបស់អង្គភាពនៅថ្នាក់មូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ តំណាងអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាល នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ 
សិក្ខាសាលានេះដែរ ធ្វើឡើងនៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប និងមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាប្រធាន អនុប្រធានផ្នែក, ប្រធាន អនុប្រធាននាយកដ្ឋាន, ប្រធាន អនុប្រធានការិយាល័យ, សមាជិក សមាជិកា ក្រុមការងារ សកម្មភាពជនពិការ ព្រមទាំងជនបង្គោលការងារពិការភាព មកពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, សាខារតនាគារខេត្ត, សាខាគយនិងរដ្ឋករខេត្ត, សាខាពន្ធដារខេត្តសៀមរាប, ខេត្តបន្ទាយមានជ័យ, ខេត្តឧត្តរមានជ័យ, ខេត្តកំពង់ធំ, ខេត្តព្រះវិហារ, ខេត្តក្រចេះ, ខេត្តស្ទឹងត្រែង, ខេត្តកំពង់ចាម, ខេត្តត្បូងឃ្មុំ, ខេត្តមណ្ឌលគិរី, និងខេត្តរតនគិរី សរុបចំនួន ២០០ នាក់។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង រៀបចំផែនការសកម្មភាពសម្រាប់ការអនុវត្តការងារពាក់ព័ន្ធនឹងពិការភាព ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ទៅនឹងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល។

ព័ត៌មានទាក់ទង